Episodios

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបទូត ២៧ប្រទេស លើកបង្ហាញពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
    Jun 18 2025
    រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានកោះអញ្ជើញឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានា ប្រចាំកម្ពុជា ចំនួន ២៧ប្រទេស ចូលរួមស្តាប់នូវការពន្យល់ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជូនអង្គទូតថា កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាង តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា។ តំបន់ទាំង៤ ខាងលើ បានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអារិភាពរវាងប្រជាជនទាំងពីរ និងការប៉ះទង្គិចគ្នាដោយអាវុធ បើទោះជាមានការខិតខំដោះស្រាយតាមយន្តការទ្វេភាគីអស់រាប់ទសវត្សរ៍មកហើយក្តី។
    Más Menos
    5 m
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥
    Jun 18 2025
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** មានសេចក្តីរាយការណ៍ថា យោធាសហរដ្ឋអាមេរិកកំពុងបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅកាន់មជ្ឈិមបូព៌ា។ ** លោក Anthony Albanese ជួបជាមួយមន្ត្រីសហរដ្ឋអាមេរិកនៅ G-7 បន្ទាប់ពីលោកប្រធានាធិបតី Trump លុបចោលការប្រជុំ។ **រដ្ឋាភិបាលញូសៅវែល នឹងផ្តល់ថវិកាដល់ប៉ូលិស ចំនួន 125 លាន ដុល្លារ សម្រាប់សុវត្ថិភាព និងសន្តិសុខនៃប្រព័ន្ធនេះ។
    Más Menos
    12 m
  • 'I'm not the only one': A painful anniversary for members of the Cambodian community - “មិនមែនមានតែខ្ញុំម្នាក់ឯងទេ”៖ ខួប៥០ឆ្នាំ - ខួបដ៏ឈឺចាប់សម្រាប់ជនភៀសខ្លួនខ្មែរ
    Jun 18 2025
    It's been 50 years since the Khmer Rouge, led by Pol Pot, took control of Cambodia in 1975, following a five-year civil war. Australia accepted several thousand Cambodian refugees from the late 1970s to the mid 1980s. As SBS marks its 50th anniversary, some say the broadcaster's in-language programs helped them feel at home in Australia. - អស់ពេល 50 ឆ្នាំហើយ ចាប់តាំងពីរបបខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត បានកាន់កាប់ប្រទេសកម្ពុជាក្នុងឆ្នាំ 1975 បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលប្រាំឆ្នាំ។ ប្រទេសអូស្ត្រាលីបានទទួលយកជនភៀសខ្លួនកម្ពុជាជាច្រើនពាន់នាក់ ពីចុងទសវត្សរ៍ឆ្នាំ 1970 ដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1980 ។ ខណៈដែល SBS ប្រារព្ធខួបលើកទី 50 របស់ខ្លួន អ្នកខ្លះនិយាយថាកម្មវិធីដែលផ្សាយជាភាសាកំណើតរបស់ពួកគេនេះ បានជួយឱ្យពួកគេមានអារម្មណ៍ថាហាក់ដូចជានៅផ្ទះនៅក្នុងប្រទេសអូស្ត្រាលីនេះ។
    Más Menos
    14 m
  • #88 Celebrating an anniversary (Med) - សិក្សាភាសាអង់គ្លេសភាគទី88៖ ការអបអរសាទរទិវាបុណ្យខួប
    Jun 17 2025
    Learn how to congratulate someone on their work or wedding anniversary. - រៀនពីរបៀបអបអរសាទរនរណាម្នាក់នៅថ្ងៃខួបអាពាហ៍ពិពាហ៍ ឬខួបការងាររបស់ពួកគេ។
    Más Menos
    16 m
  • យុវតីខ្មែរ​ទទួលពានរង្វាន់​​អ្នកដឹកនាំ​វ័យក្មេង​ប្រចាំ​ឆ្នាំ​របស់​សាលាក្រុង Dandenong
    Jun 17 2025
    កញ្ញា ហឿង មានទេពី ជានិស្សិតអន្តរជាតិខ្មែរ ដែលបានក្លាយជាម្ចាស់ពាន់រង្វាន់អ្នកដឹកនាំវ័យក្មេងប្រចាំឆ្នាំ ២០២៥ របស់សាលាក្រុងដែនដឺណង់ (Dendenong) នៃរដ្ឋវិចថូរៀ ប្រទេសអូស្រ្តាលី។ តើកត្តាអ្វីដែលនាំឲ្យកូនខ្មែររូបនេះទទួលបានពាន់រង្វាន់ជាទីមោទកភាពនេះ?
    Más Menos
    15 m
  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥
    Jun 13 2025
    ** ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសអូស្ត្រាលីចេញសេចក្តីថ្លែងការណ៍ការពារ ការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ ថាជាសកម្មភាពបង្ការ។ ** អូស្ត្រាលីបានប្រកាសភាពជាដៃគូជាមួយប្រទេសហ្ស៊កដានី ដើម្បីផ្តល់ជំនួយបន្ថែមទៀតដល់តំបន់ហ្គាហ្សា។ ** កាកបាទក្រហមអូស្ត្រាលីកំពុងជំរុញឱ្យមនុស្សកាន់តែច្រើន ផ្តល់ឈាមឱ្យបានទៀងទាត់។
    Más Menos
    4 m
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥
    Jun 13 2025
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ្នកនៅរស់រានមានជីវិតតែម្នាក់គត់ពីឧប្បត្តិហេតុធ្លាក់យន្តហោះ Air India រៀបរាប់ពីពេលកើតហេតុ។ ** អ៊ីស្រាអែលវាយប្រហាររដ្ឋធានីអ៊ីរ៉ង់ និងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន។ ** ប៉ូលិសញូសៅវែល ចាប់ខ្លួនបុរសប្រាំនាក់ បន្ទាប់ពីការបាញ់ប្រហារជាសាធារណៈមួយនៅកណ្តាលថ្ងៃចែស ក្នុងទីក្រុងស៊ីដនី។
    Más Menos
    13 m
  • លោក ហ៊ុន ម៉ាណែត ប្រកាសថាកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនពឹងថៃឡើយ
    Jun 13 2025
    កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមបណ្តាញសង្គម ដើម្បីឆ្លើយតបទៅនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់ភ្លើងអគ្គិសនី និងអ៊ិនធឺណិន ដល់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា «ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដោយខ្លួនឯង»។
    Más Menos
    8 m
adbl_web_global_use_to_activate_webcro805_stickypopup