រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបទូត ២៧ប្រទេស លើកបង្ហាញពីស្ថានភាពព្រំដែនកម្ពុជា-ថៃ Podcast Por  arte de portada

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបទូត ២៧ប្រទេស លើកបង្ហាញពីស្ថានភាពព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបទូត ២៧ប្រទេស លើកបង្ហាញពីស្ថានភាពព្រំដែនកម្ពុជា-ថៃ

Escúchala gratis

Ver detalles del espectáculo

Acerca de esta escucha

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានកោះអញ្ជើញឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសនានា ប្រចាំកម្ពុជា ចំនួន ២៧ប្រទេស ចូលរួមស្តាប់នូវការពន្យល់ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជូនអង្គទូតថា កម្ពុជាតែងប្រកាន់ជំហរដោះស្រាយទំនាស់ខណ្ឌសីមាព្រំដែនជាមួយប្រទេសជិតខាង តាមសន្តិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងការទៅរកជំនួយពីតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបញ្ចៀសកំណើនភាពតានតឹង និងហានិភ័យនៃការប្រើកម្លាំងយោធា។ តំបន់ទាំង៤ ខាងលើ បានបន្តស្ថិតនៅជាឆ្នួនបំផ្ទុះអារិភាពរវាងប្រជាជនទាំងពីរ និងការប៉ះទង្គិចគ្នាដោយអាវុធ បើទោះជាមានការខិតខំដោះស្រាយតាមយន្តការទ្វេភាគីអស់រាប់ទសវត្សរ៍មកហើយក្តី។
adbl_web_global_use_to_activate_webcro805_stickypopup
Todavía no hay opiniones