Episodios

  • #106 Mmm or Hmm? Trying new and unusual food - សិក្សាភាសាអង់គ្លេសភាគទី106៖ ការសាកល្បងម្ហូបថ្មីចម្លែក
    Mar 27 2026
    Learn useful English for talking about unusual or strong flavours. Practise everyday phrases for reacting to new foods, sharing opinions, and encouraging someone to try something new. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់និយាយអំពីរសជាតិដែលមិនធម្មតា ឬរសជាតិដិតខ្លាំង។ អនុវត្តឃ្លាឃ្លោងប្រចាំថ្ងៃសម្រាប់ប្រតិកម្មទៅនឹងម្ហូបអាហារថ្មីៗ ការចែករំលែកមតិ និងការលើកទឹកចិត្តនរណាម្នាក់ឱ្យសាកល្បងអ្វីដែលថ្មី។
    Más Menos
    9 m
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦
    Mar 26 2026
    *** អូស្ត្រាលីបិទទ្វារមិនឱ្យអ្នកកាន់ទិដ្ឋាការអ៊ីរ៉ង់ចូល។ *** ទីកន្លែងបដិសណ្ឋារកិច្ចអូស្ត្រាលីពិចារណាលើការគិតថ្លៃបន្ថែមប្រាំភាគរយ ខណៈដែលតម្លៃប្រេងឥន្ធនៈបង្កើនថ្លៃអាហារ។ *** គណៈវិនិច្ឆ័យអាមេរិករកឃើញថា Meta និង YouTube ត្រូវទទួលខុសត្រូវចំពោះគ្រោះថ្នាក់ដល់កុមារក្នុងការ «ប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាធំៗ» ។
    Más Menos
    4 m
  • Have you considered a career in translating and interpreting? - តើអ្នកធ្លាប់ពិចារណាអាជីពជាអ្នកបកប្រែភាសាផ្ទាល់មាត់ និងសរសេរដែរឬទេ?
    Mar 25 2026
    Have you ever considered using your bilingual skills to assist others? A career in translating and interpreting might be for you. In Australia you can train for a TAFE certificate all the way to Master’s degree prior to getting certified. In this episode we help you navigate the pathway to becoming a qualified practitioner. - តើអ្នកធ្លាប់គិតចង់ប្រើប្រាស់ជំនាញពីរភាសារបស់អ្នកដើម្បីជួយអ្នកដទៃដែរឬទេ? អាជីពជាអ្នកបកប្រែផ្ទាល់មាត់ និងសរសេរ អាចជាជម្រើសដ៏ល្អសម្រាប់អ្នក។ នៅប្រទេសអូស្ត្រាលី អ្នកអាចបណ្តុះបណ្តាលបាន រាប់ចាប់ពីវិញ្ញាបនបត្រនៅ TAFE រហូតដល់កម្រិតអនុបណ្ឌិត មុនពេលទទួលបានការទទួលស្គាល់ និងធ្វើការជាអ្នកបកប្រែដែលមានសមត្ថភាព។ នៅក្នុងវគ្គនេះ យើងស្តាប់ពីអ្នកជំនាញដែលពន្យល់ពីរបៀបដែលអ្នករុករកផ្លូវទៅកាន់វិជ្ជាជីវៈនេះ។
    Más Menos
    13 m
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦
    Mar 25 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** វិធានការត្រូវបានប្រកាស ដើម្បីធានាថាប្រេងឥន្ធនៈទៅដល់សហគមន៍ក្នុងតំបន់ជនបទ។ ** ក្មេងជំទង់ម្នាក់នៅទីក្រុងស៊ីដនីត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។ ** លោក ដូណាល់ ត្រាំ និយាយថា អ៊ីរ៉ង់បានផ្តល់អំណោយមួយជូនលោក។
    Más Menos
    10 m
  • អ្នករត់ម៉ូតូកង់បីជាច្រើន តម្រង់ជួរ រង់ចាំចាក់ហ្គាស នៅស្ថានីយប្រេងឥន្ធនៈមួយចំនួន
    Mar 24 2026
    កាលពីថ្ងៃចន្ទ ទី២៣មីនា និងនៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ មានម៉ូតូកង់បីជាច្រើន បានតម្រង់ជួរ រង់ចាំចាក់ហ្គាស នៅស្ថានីយប្រេងឥន្ធនៈចំនួន ក្នុងក្រុងព្រះសីហនុ និងទីក្រុងភ្នំពេញ។ មូលហេតុ ដោយសារតែកន្លែងលក់ហ្គាសផ្សេងទៀតជាច្រើន ដាច់ស្តុក។
    Más Menos
    5 m
  • កម្ពុជាបដិសេធការចោទប្រកាន់របស់ប្រធានចារកម្មថៃ ដែលថា កម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣
    Mar 24 2026
    កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាថា កម្ពុជាត្រៀមផ្ទុះអាវុធ ជាលើកទី៣ ជាមួយថៃ។ ការចោទប្រកាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ចាត់ទុកថា គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។
    Más Menos
    8 m
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦
    Mar 24 2026
    *** អ៊ីរ៉ង់បដិសេធថាមិនបានចរចាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាឡើយ។ *** អ្នកបើកបររថយន្តដឹកទំនិញនឹងទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ខណៈដែលក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសអូស្ត្រាលីកើនឡើង។ *** អូស្ត្រាលី និងសហភាពអឺរ៉ុបបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
    Más Menos
    5 m
  • Rhoda Roberts AO៖ អ្នកចម្បាំងខាងវប្បធម៌ដែលបានផ្លាស់ប្តូរប្រទេស
    Mar 24 2026
    ការគោរពវិញ្ញាណក្ខន្ធកំពុងធ្វើឡើងចំពោះ ចាស់ព្រឹទ្ធាចារ្យនៅលើទឹកដីSBS និងជាស្ត្រី Widjabul Wia-bal អ្នកមីង Rhoda Robertsដែលបានទទួលមរណភាពក្នុងវ័យ 66 ឆ្នាំ។ ការប្រយុទ្ធតស៊ូមួយរយៈពេលខ្លីរបស់គាត់ជាមួយនឹងជំងឺមហារីកអូវែរប្រភេទដ៏កម្រមួយបានបញ្ចប់នៅរសៀលថ្ងៃសៅរ៍ ទី ២១ ខែមីនាឆ្នាំ២០២៦ នៅក្នុងប្រទេសរបស់គាត់ ដែលហ៊ុំព័ទ្ធដោយក្រុមគ្រួសារ។
    Más Menos
    11 m