ព្រះយេស៊ូវស្រឡាញ់ក្មេងៗ (ម៉ាថាយ ១៨:១-៦; ១៩:១៣–១៥; ម៉ាកុស ៩:៣៣-៣៧, ១០:១៣-១៦; លូកា ១៨:១៥–១៧)
No se pudo agregar al carrito
Add to Cart failed.
Error al Agregar a Lista de Deseos.
Error al eliminar de la lista de deseos.
Error al añadir a tu biblioteca
Error al seguir el podcast
Error al dejar de seguir el podcast
-
Narrado por:
-
De:
ព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់ និងការយកព្រះហឫទ័យទុកដាក់យ៉ាងខ្លាំងចំពោះកុមារ ក្នុងអំឡុងពេលព័ន្ធកិច្ចរបស់ទ្រង់។ នៅពេលដែលមន្ត្រីម្នាក់បានសុំឱ្យទ្រង់ប្រោសកូនប្រុសដែលជិតស្លាប់របស់គាត់ព្រះយេស៊ូវ គ្រាន់តែមានបន្ទូលថា «កូនរបស់លោកនឹងរស់»។ បុរសនោះបានជឿព្រះយេស៊ូវ ហើយបានត្រឡប់ទៅផ្ទះវិញ ដោយរកឃើញថាកូនប្រុសរបស់គាត់បានជាសះស្បើយនៅចំពេលដែលព្រះយេស៊ូវបានមានបន្ទូល។ ដោយសារទីសម្គាល់អស្ចារ្យនេះ មន្ត្រី នោះ និងគ្រួសាររបស់គាត់បានជឿលើព្រះយេស៊ូវ។
ពេលមួយទៀត ពួកសិស្សរបស់ព្រះយេស៊ូវបានជជែកគ្នាថាតើនរណាធំជាងគេ។ ព្រះយេស៊ូវបានហៅក្មេងម្នាក់មកឯទ្រង់ ហើយបង្រៀន ពួកគេថា ដើម្បីចូលទៅក្នុងនគររបស់ព្រះជាម្ចាស់ ពួកគេត្រូវតែ បន្ទាបខ្លួនដូចកូនតូចនេះ។
ក្រោយមក មនុស្សបាននាំក្មេងៗមកឯព្រះយេស៊ូវ ដើម្បីឱ្យទ្រង់អាច ប្រទានពរដល់ពួកគេ ប៉ុន្តែពួកសិស្សបានព្យាយាមឃាត់ពួកគេ។ ព្រះយេស៊ូវមិនសព្វព្រះហឫទ័យ ហើយបានប្រាប់ពួកគេឱ្យទុកក្មេងៗមកឯទ្រង់។ ទ្រង់បានមានបន្ទូលថា នគរស្ថានសួគ៌គឺជារបស់អស់អ្នក ដែលមានចិត្តដូចក្មេងតូចៗទាំងនេះ។ បន្ទាប់មក ព្រះយេស៊ូវបានប្រទានពរដល់ក្មេងៗទំាងនោះដោយសេចក្តីស្រឡាញ់យ៉ាងខ្លំាង។Jesus Loves Children
(Mathew 18:1-6; 19:13-15; Mark 9:33–37, 10:13–16; Luke 18:15–17)
Jesus showed great love and care for children during His ministry. When a royal official asked Him to heal his dying son, Jesus simply said, “Your son will live.” The man believed Jesus and went home, discovering that his son was healed at the exact moment Jesus spoke. Because of this miracle, the official and his family believed in Jesus.
Another time, Jesus’ disciples argued about who was the greatest. Jesus called a child to Himself and taught them that to enter God’s kingdom, they must be humble like a child.
Later, people brought children to Jesus so He could bless them, but the disciples tried to stop them. Jesus became upset and told them to let the children come to Him. He said that the kingdom of heaven belongs to those who are like children. Then Jesus blessed the children lovingly.